>សមាជ​ហ៊្វុនស៊ិនប៉ិច ​ជ្រើសតាំង​លោកញ៉ឹក​ ប៊ុនឆៃ ​ជាប្រធាន​ប្រតិបត្តិគណបក្ស​

2 ខែ​មេសា 2011 § បញ្ចេញមតិ

>

កម្ពុជា – អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 02 មេសា 2011 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 02 មេសា 2011
សមាជ​ហ៊្វុនស៊ិនប៉ិច ​ជ្រើសតាំង​លោកញ៉ឹក​ ប៊ុនឆៃ ​ជាប្រធាន​ប្រតិបត្តិគណបក្ស​
គណបក្ស ​ហ៊្វុនស៊ិនប៉ិច​​បាន​បើក​​អង្គ​សមាជ​​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​ទី២​​ខែ​មេសា​​ឆ្នាំ២០១១​
គណបក្ស ​ហ៊្វុនស៊ិនប៉ិច​​បាន​បើក​​អង្គ​សមាជ​​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​ទី២​​ខែ​មេសា​​ឆ្នាំ២០១១​ © សុវណ្ណរ៉ា
ដោយ ប៉ែន បូណា
ដូច​ការ​គ្រោងទុក ​គណបក្ស ​ហ៊្វុនស៊ិនប៉ិច ​បាន​បើក​អង្គ​សមាជ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី២​ខែ​មេសា​នេះ​ដើម្បី​ បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​សម្រាប់​អាណត្តិ​ថ្មី ​និង​បាន​កែ​សម្រួល​រចនា​សម្ពន្ធ័​គណបក្ស​មួយចំនួន។ ​លោក ​ញ៉ឹក ប៊ុនឆៃ ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស។ ​ប្រធាន​ប្រតិបត្តិ​ដែល​ជា​អ្នក​ដឹកនាំ​សំខាន់​របស់​គណបក្ស។ ​រីឯ​លោក​ កែវ ពុធរស្មី ​អតីត​ប្រធាន​គណបក្ស​ត្រូវ​បាន​ជ្រើស​រើស​ជា​មគ្គុទេសក៏ ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ អង្គ​សមាជ​នេះ​ក៏បាន​សម្រេច​គាំទ្រ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ដែល​មាន​ សមាជិក​៣ពាន់​នាក់​និង​សមាជិក​គណៈនាយក​ចំនួន ​១២០​នាក់​ផង​ដែរ។ ហ៊្វុនស៊ិនប៉ិច​ដែលមានតែ២កៅអីក្នុង​រដ្ឋសភា​នៅតែ​ប្រកាស​ជំហរ​ធ្វើជា​ដៃគូ​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
សេចក្តីរាយការណ៍របស់​ ប៉ែន បូណា
02/04/2011
by ប៉ែន បូណា

សកម្មជន ​ក្បាល​ម៉ាស៊ីន​គណបក្ស ​ហ៊្វុនស៊ិនប៉ិច ​ចំនួន​ប្រមាណ​ជា ​៣០០០​ នាក់​ដែល​បាន​ចូល​រួម​អង្គ​សមាជ​នៅ​ព្រឹក​មិញ​នេះ​បាន​បោះឆ្នោត​ជ្រើតាំង​ លោក ​ញ៉ឹក ប៊ុនឆៃ ​អតីត​អគ្គលេខាធិការ​គណបក្ស​ឱ្យ​ធ្វើ​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស ​ហ៊្វុនស៊ិនប៉ិច ​សម្រាប់​អាណត្តិ​៥​ឆ្នាំ​ខាង​មុខ។ ប្រធាន​ប្រតិបត្តិ​គឺ​ជា​តំណែង​ដឹកនាំ​សំខាន់​ជាងគេ​នៅ​ក្នុង​គណបក្ស​នេះ។ ​ចំណែក​លោក​ កែវ ពុធរស្មី ​អតីត​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ត្រូវ​បាន​ជ្រើស​តាំង​ជា​មគ្គុទេសក៏​របស់​គណបក្ស​។
អង្គ​សមាជ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី២​មេសា​នេះ​នៅ​ឯ​ ទីស្នាក់ការ​ថ្មី​គណបក្ស ហ៊្វុនស៊ិនប៉ិច ​នៅ​ក្នុង​សង្កាត់​បាក់ខែង ​ខណ្ឌ​ឬស្សីកែវ ​ជាយ​រាជធានី​ភ្នំពេញ ​ក៏​បាន​គាំទ្រ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​របស់​គណបក្ស​សម្រាប់​អាណត្តិ​ ថ្មី​នេះ​ចំនួន​ ៣០០០ ​នាក់ ​និង​គាំទ្រ​សមាសភាព​សមាជិក​ពេញ​សិទ្ធិ​គណៈកម្មាធិការ​នាយក​ដែល​មាន​ចំនួន​ ១២០​នាក់ និង​សមាជិក​បម្រុង​៤៥​នាក់។
លោក​កែវ ពុធរស្មី ​បាន​ថ្លែង​បើក​អង្គសមាជ​ដោយ​អះអាង​ថា ​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ​នឹង​មិន​សាប​សូន្យ​ឡើយ​ដោយសារ​តែ​គណបក្ស​នេះ បាន​ចូលរួម​ក្នុងការ​រំដោះជាតិ និង​កសាង​ជាតិ​ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ម្យ៉ាងទៀត ​បើ​យោង​តាម​លោក ​កែវ​ ពុធរស្មី​ហ្វ៊ុន​ស៊ិនប៉ិច នៅ​តែ​រក្សា​គោលការណ៍​របស់​ខ្លួន​គឺ​ ជា​គណបក្ស ​សីហនុ​និយម​។

លោក​ កែវ ពុធរស្មី ​បន្តថា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ប្រកាន់​គោលការណ៍​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ ​និង​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ បូរណភាព​ទឹកដី​ដែល​ទទួល​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង​។ លោក​បាន​លើក​យក​ប្រសាសន៍​របស់​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​អះអាង​ថា ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ហ្វ៊ុនស៊ិនប៉ិច ប៉ុណ្ណោះ​ដែល​រួម​គ្នា​កសាង​ប្រជាធិបតេយ្យ ​និង​របប​រាជា​និយម​ទី​២​នៅ​កម្ពុជា​។

សូមបញ្ជាក់​ថា ​នៅក្នុង​សមាជ​នោះ ​ក៏​មានតំណាង​គណបក្ស នរោត្តម រណឬទ្ធិ ដែលជាបងប្អូន​គូសត្រូវ​ចូលរួមផង​ដែរ​។​ ព្រះអង្គម្ចាស់ នរោត្តម​ រណឬទ្ធិ ក៏​បាន​ផ្ញើ​សារអប​អរសាទរ​ចំពោះ​អង្គសមាជ​នេះ​និងផ្តល់​ក្តីសង្ឃឹម​លើ​ការ​ បង្រួប​បង្រួម​គ្នា​នៅ​ថ្ងៃ​ណាមួយ​។​ អង្គសមាជ​ថ្ងៃនេះ​​ក៏មាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​របស់​ហ្វ៊ុនស៊ិនប៉ិច ​ដែល​ធ្លាប់​បែកបាក់​គ្នា​កន្លងទៅ ​មាន​ដូច​ជា​ លោក​ កែវ ពុធរស្មី ​លោក​ ញ៉ឹក ប៊ុនឆៃ ​លោក​ លឺ ឡាយស្រេង​ និង​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​សិរីរត្ន័ ​ជាដើម។

អង្គសមាជ​ថ្ងៃនេះ​ក៏បាន​កើត​ឡើង​បន្ទាប់​ពី​មាន​កិច្ច​សម្រប​សម្រួល​ ផ្ទៃក្នុង​មួយ​រវាង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រោយ​ពី​ពួកគេ​បាន​ ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​អំពី​កំណែ​ទម្រង់​ដែល​នាំ​ដល់​ការ​ផ្តល់​ អំណាច​សំខាន់​ឱ្យ​លោក ​ញ៉ឹក ប៊ុនឆៃ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

What’s this?

You are currently reading >សមាជ​ហ៊្វុនស៊ិនប៉ិច ​ជ្រើសតាំង​លោកញ៉ឹក​ ប៊ុនឆៃ ​ជាប្រធាន​ប្រតិបត្តិគណបក្ស​ at Rath, Muni's Resources.

meta

%d bloggers like this: