>រាជបណ្ឌិតសភា​ស្រាវ​ជ្រាវ​វប្ប​ធម៌​ខ្មែរ​សុរិន្ទ

15 ខែមករា 2011 § បញ្ចេញមតិ

>ដោយ ឡេង ម៉ាលី
2010-12-14

ខ្មែរសុរិន្ទដែលកំពុងរស់នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃបច្ចុប្បន្ន ត្រូវ​បាន​គេ​ស្គាល់ និង​ជឿ​ថា​ជា​ខ្មែរ​ដែល​មាន​ឈាម​ជ័រ​ជា​មួយ​ខ្មែរ​នៅ​កម្ពុជា​កណ្ដាល និង​ខ្មែរ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ​ដែរ។
                                                                  RFA/Leng Maly
លោកស្រីបណ្ឌិត ខ្លូត ធីតា (ស្ដាំ) ប្រធានរាជបណ្ឌិតសភាកម្ពុជា
និងលោក ជ័យ មង្គល (ឆ្វេង) ប្រ​ធាន​សមា​គម​ភា​សា
និង​វប្ប​ធម៌​ខ្មែរ​សុរិន្ទ ថត​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា
កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១០

វប្បធម៌ខ្មែរសុរិន្ទ ដែលមាននៅក្នុងប្រទេសថៃបច្ចុប្បន្ន ត្រូវបានបង្ហាញជាផ្លូវ​ការ​លើក​ដំ​បូង នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា នាទី​ក្រុង​ភ្នំ​ពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១០។
ការបង្ហាញនេះ ត្រូវបានធ្វើឡើងដោយសមាគមភាសា និងវប្បធម៌ខ្មែរសុរិន្ទ តាម​ការ​អញ្ជើញ​របស់​មជ្ឈ​ម​ណ្ឌល​​ស្រាវ​​ជ្រាវ​​អា​​ស៊ី នៃ​​រាជ​​បណ្ឌិត​​សភា​​កម្ពុជា នៅ​​ក្នុង​​សិក្ខា​​សា​​លា​​មួយ ក្រោម​​ប្រ​​ធាន​​បទ “វប្ប​​ធម៌​​ខ្មែរ​​សុរិន្ទ” ដែល​​ឧប​ត្ថម្ភ​​ដោយ​​មូល​​និ​ធិ​​កូ​​រ៉េ​​សម្រាប់​​ការ​​សិក្សា​​ជាន់​​ ខ្ពស់។
ក្នុងសិក្ខាសាលាស្ដីពី “វប្បធម៌ខ្មែរសុរិន្ទ” ប្រធានសមាគមភាសា និងវប្បធម៌ខ្មែរសុរិន្ទ គឺលោក ជ័យ មង្គល ដែល​ជា​អ្នក​ដឹក​នាំ​ប្រតិ​ភូ​ខ្មែរ​សុរិន្ទ​មក​ចូល​រួម បាន​បង្ហាញ​អំ​ពី​ការ​ងារ​ខិត​ខំ​របស់​លោក ក្នុង​ការ​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​សុរិន្ទ ដែល​មាន​ដូច​ជា សិល្បៈ និង​ទំ​នៀម​ទម្លាប់​ខ្មែរ​បុ​រាណ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ដោយ​ការ​ស្រាវ​ជ្រាវ​សាស្ត្រា​ស្លឹក​រឹត និង​ការ​បង្រៀន​អក្សរ​ខ្មែរ ៖ “ឆ្នាំ ហ្នឹង​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្ហាត់​អក្សរ​ខ្មែរ​ឱ្យ​កូន​ក្មេង ប្រ​ជា​ជន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ព្រោះ​ខ្ញុំ​ឃើញ​ថា ពី​មុន​យើង​មាន​ភា​សា ដោយ​សារ​យើង​អត់​មាន​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​សា​លា​រៀន ចាប់​ពី​ថ្នាក់​កុមារ​ដ្ឋាន ដូច​ថា​បឋម​សិក្សា ដូច្នេះ​យូរៗ​ទៅ​វា​បាត់”។

ទិដ្ឋភាពនៃអង្គសិក្ខាសាលាស្ដីអំពីវប្បធម៌ខ្មែរសុរិន្ទ 
នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១០ (RFA/Leng Maly)
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី និងជាអគ្គលេខាធិការរបស់រាជបណ្ឌិតសភាកម្ពុជា លោក ស៊ុំ ឈុំប៊ុន មាន​ប្រ​សាសន៍​ថា សិក្ខា​សា​លា​នេះ គឺ​ជា​ការ​សម្រេច​បំ​ណង​មួយ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​វប្ប​ធម៌​ខ្មែរ សុរិន្ទ ៖ “យើង​សុំ​សរ​សើរ​បង​ប្អូន​ខ្មែរ​សុ​រិន្ទ​យើង ដែល​រាប់​រយ​រាប់​ពាន់​ឆ្នាំ​ហើយៗ រហូត​មក​ដល់​ពេល​នេះ នៅ​តែខិត​ខំ​រក្សា​មត៌ក លើក​ស្ទួយ​មត៌ក​វប្ប​ធម៌ទាំង​ខាង​ភា​សា ទាំង​ខាង​ប្រ​ពៃ​ណី​ទំ​នៀម​ទម្លាប់ និង​សិល្បៈ​ជា​ដើម ឱ្យ​បាន​នៅ​គង​វង់។ ការ​ណ៍​នេះ​បំ​ណង​របស់​យើង គឺ​យើង​ខិត​ខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នូវ​អ្វី​ដែល​ជា​មត៌ក​នេះ យក​មក​កត់​ចម្លង ចង​ក្រង​ជា​ក្បួន ជា​ឯក​សារ​តម្កល់​ទុក ដើម្បី​ឱ្យ​មាន​អត្ថិ​ភាព​ឋិត​ថេរ​គង​វង់​ត​ទៅ”
ក្រៅពីការបង្ហាញអំពីការខិតខំនៅក្នុងការងារអភិរក្សភាសា វប្បធម៌ និងការស្រាវ​ជ្រាវ​សស្ត្រា​ស្លឹក​រឹត លោក ជ័យ មង្គល ក៏​បាន​ដឹក​នាំ​ក្រុម​សិល្ប​ករ​តន្ត្រី​កន្រ្ទឹម​ខ្មែរ​សុរិន្ទ មក​ប្រ​គំ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សា​លា​ផង​ដែរ ដោយ​លោក​មាន​ប្រ​សាសន៍​ថា វប្ប​ធម៌​គឺ​ចង​ភ្ជាប់​ជា​មួយ​សិល្បៈ។
លោក ជ័យ មង្គល ថ្លែងបញ្ជាក់ថា ខេត្តសុរិន្ទ គឺជាតំបន់ចុងក្រោយសម្រាប់អភិរក្សវប្បធម៌ និង​អារ្យ​ខ្មែរ​សុរិន្ទ ហើយ​ការ​ដែល​លោក​អញ្ជើញ​មក​បង្ហាញ​អំ​ពី​វប្បធម៌​ខ្មែរ​សុរិន្ទ​នេះ ក្រៅ​ពី​បំ​ណង​ឱ្យ​រាជ​បណ្ឌិត​សភា​ចង​ក្រង​រក្សា​ទុក លោក​ក៏​មាន​បំ​ណង​ចង់​ឱ្យ​ខ្មែរ​នៅ​ប្រ​ទេស​កម្ពុជា ជួយ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​សុរិន្ទ៕ អត្ថបទ​ដក​ស្រង់ៈ www.rfa.orghttp://www.rfa.org/khmer/indepth/research_khmer_surin_culture-12142010051143.html from 3khmer

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

What’s this?

You are currently reading >រាជបណ្ឌិតសភា​ស្រាវ​ជ្រាវ​វប្ប​ធម៌​ខ្មែរ​សុរិន្ទ at Rath, Muni's Resources.

meta

%d bloggers like this: