>វៀតណាម​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ភ្ជួរ​ដី​ធ្វើ​ ស្រែ​នៅ​ជិត​បង្គោល​ព្រំដែន​២៧០ Vietnamese authority prohibits Khmer farmers from ploughing in their lands near border post No. 270

20 ខែមិថុនា 2010 § បញ្ចេញមតិ

>

2010-06-18
អាជ្ញាធរ​វៀតណាម បាន​ហាម​កសិករ​ខ្មែរ​ច្រើន​គ្រួសារ នៅ​ឃុំ​ជ័យ​ជោគ ស្រុក​បូរីជលសារ ខេត្ត​តាកែវ មិន​ឲ្យ​ភ្ជួរ​រាស់​ដី​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ នៅ​ជិត​បង្គោល​តម្រុយ​ព្រំដែន​លេខ​២៧០ នោះ​ទេ។
RFA/Den Ayuthyea
ទីតាំង​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​២៧០ ស្ថិត​នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ខេត្ត​តាកែវ។ ថត​ថ្ងៃ ១២-មិថុនា-២០១០
ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ថា ពល​រដ្ឋ​ច្រើន​គ្រួសារ ដែល​មាន​ដី​ស្រែ នៅ​ជាប់​បង្គោល​តម្រុយ​ព្រំដែន​លេខ​២៧០ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ភ្ជួរ​រាស់​ធ្វើ​ស្រែ​នៅ​ដី​ធ្លាប់​ បង្ក​បង្កើន​ផល​ទៀត​ឡើយ​។
ពលរដ្ឋ​ម្នាក់ ស្នើ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​គ្រួសារ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​កន្លង​ទៅ​នេះ អាជ្ញាធរ​វៀត​ណាម បាន​មក​ហាម​ដាច់​ខាត មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​ធ្វើ​ស្រែ លើ​ដី​របស់​គាត់ នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​២៧០ បន្ត​ទៀត​ឡើយ។
តំណាង​កសិករ បាន​ធ្វើ​សំណូមពរ​ទៅ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ នៅ​ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ហាម​មិន​ឲ្យ​ភ្ជួរ​រាស់​ដី​បង្ក​បង្កើន​ផល​ឲ្យ​បាន​ទាន់​ពេល​វេលា ព្រោះ​រដូវ​នេះ ជា​រដូវ​កសិករ​ធ្វើ​ស្រែ។
គួរ​រំលឹក​ថា តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧០ នេះ ត្រូវ​បាន​គណៈកម្មការ​ព្រំដែន​ខ្មែរ-វៀតណាម បោះ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១០ នេះ ដែល​កសិករ​ខ្មែរ​នៅ​ទី​នោះ តវ៉ា​ថា បាន​បោះ​ចូល​លើ​ដី​ស្រែ​របស់​គាត់។ មន្ត្រី​បក្ស​ជំទាស់​សមរង្ស៊ី បាន​ចោទ​ថា ការ​បោះ​បង្គោល​ព្រំដែន​នោះ មាន​រឿង​អាថ៌កំបាំង ព្រោះ​រដ្ឋាភិបាល​បាន​រារាំង​មិន​ឲ្យ​អ្នក​តំណាង​រាស្ត្រ និង​អ្នក​ដទៃ ទៅ​ពិនិត្យ​មើល​ដល់​កន្លែង​តម្រុយ​បង្គោល​នោះ​បាន។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទំនាក់​ទំនង​លោក ស្រី បេន អភិបាល​ខេត្ត​តាកែវ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ជុំវិញ​កង្វល់​របស់​ពលរដ្ឋ នៅ​ឃុំ​ជ័យជោគ​។ ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​២៧០ រវាង​កម្ពុជា-វៀត​ណាម គឺ​មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​លោក​ទទួល​ខុស​ត្រូវ​នោះ​ទេ។
លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ថា ករណី​អាជ្ញាធរ​វៀតណាម ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ស្រែ​បង្ក​បង្កើន​ផល នៅ​លើ​ដី​របស់​ខ្លួន ស្ថិត​នៅ​ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​តាកែវ ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់។
លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ចេះ​តែ​អះ​អាង​ថា មិន​មាន​អ្វី​កើត​ឡើង ឥឡូវ​នេះ ឃើញ​បន្ត​ទៀត​ហើយ ដែល​អាជ្ញាធរ​យួន មិន​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចុះ​ភ្ជួរ​រាស់​ដី​របស់​ពួក​គាត់ បែរ​ជា​មក​រារាំង អា​ហ្នឹង ត្រូវ​តែ​ទទួល​ខុស​ត្រូវ ត្រូវ​តែ​រក​ដំណោះ​ស្រាយ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ បើ​ពុំ​ដូច្នេះ​ទេ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ឲ្យ​យួន​កាត់​យក​នេះ»
លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មន្ត្រី​ទទួល​បន្ទុក​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា ធ្លាប់​បាន​អះអាង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧០ នៅ​ខេត្ត​តាកែវ គឺ​មិន​បាន​ប៉ះពាល់​ដល់​ដី​ស្រែ​ពលរដ្ឋ​នោះ​ទេ។ ការ​បោះ​បង្គោល​លេខ​២៧០ នេះ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ បាន​សិក្សា​ច្រើន​ឆ្នាំ និង​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ មុន​នឹង​បោះ​បង្គោល​នេះ​ឡើង។
លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​ជម្រាប​ថា គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​របស់​រាជ​រដ្ឋាភិបាល លោក​ទទួល​ខុស​ត្រូវ មិន​មែន​ក្នុង​អាណត្តិ​សម្ដេច​តេជោ ឬ​អាណត្តិ​ក្រោយ។ សម្ដេច​តេជោ លោក​ជា​ប្រមុខ​រដ្ឋ លោក​ទទួល​ខុស​ត្រូវ​ចំពោះ​សាវតារ​ប្រទេស​ជាតិ។ មិន​មែន​ជំនាន់​នេះ ជំនាន់​ក្រោយៗ ឬ​ជំនាន់ ដែល​យើង​នៅ​រស់​នេះ​ទេ យើង​នៅ​ទទួល​ខុស​ត្រូវ​ចំពោះ​សាវតារ​ជាតិ​យើង​ទៀត។»
ទោះ​យ៉ាង​នេះ​ក្តី ពលរដ្ឋ​នៅ​ឃុំ​ជ័យជោគ​រាប់​សិប​គ្រួសារ បាន​លើក​ឡើង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន រវាង​កម្ពុជា-វៀតណាម លេខ​២៧០ នៅ​ខេត្ត​តាកែវ គឺ​ពិត​ជា​បាន​ប៉ះ​ពាល់​ដល់​ដី​ស្រែ​បង្ក​បង្កើន​ផល ច្រើន​ហិកតារ​ពិត​ប្រាកដ​មែន។
យ៉ាង​ណា​ក៏​ដោយ លោក វ៉ា គឹម​ហុង ឲ្យ​ដឹង​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ២៧០ រវាង​កម្ពុជា ជា​មួយ​ប្រទេស​វៀតណាម មន្ត្រី​គណៈកម្មការ​ព្រំដែន​កម្ពុជា គ្រោង​នឹង​បោះ​ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​មុន​បំណាច់​ឆ្នាំ​២០១២ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ បោះ​បង្គោល​បាន​១៩០ ក្នុង​ចំណោម ៣៧៥​បង្គោល៕
 Source: RFA

Vietnamese authority prohibits Khmer farmers from ploughing in their lands near border post No. 270

The spot marked in white is the location of the contentious border post No. 270.

By Khmerization
Source: RFA

Villagers in Chey Chok commune in Borei Cholasa district of Takeo province have told Radio Free Asia on 18th June that Vietnamese authority have prohibited many Khmers families from toiling their fields near the contentious border post No. 270, claimed by villagers and the Cambodian oppositions as being planted deep inside Cambodian territory.

A lady who spoke on condition of anonymity and refused to allow her voice to be broadcast, said the Vietnamese authority strongly warned all Khmer farmers who have farmlands near border post No. 270 not to plough any lands near the border post.

Villagers have asked for the government’s intervention through district authority, saying that this is harvest season and they need to harvest their rice to feed their families.

Villagers claimed that border post No. 270 was planted by the Vietnamese authority on 25th May inside their farmlands without their permission.

On 3rd June, a group of 200 people, including 17 MPs from the opposition Sam Rainsy Party, was denied permission and access to visit border post No. 270. And on 14th June, a delegation of Cambodian Watchdog Council led by Mr. Rong Chhun, was also denied access to visit the same border post.

Mr. Rong Chhun, speaking to RFA on 18th June, blamed Mr. Var Kimhong, chief of Cambodian Border Commission, for the land loss and he has called on the Cambodian government to take full responsibility and find a solution for the affected Cambodian farmers. “Mr. Var Kimhong, the chief of Cambodian Border Commission, has always claimed that there was nothing happening. Now, we’ve seen again that the Vietnamese authority was prohibiting our Khmer farmers from ploughing in their lands and so the (Cambodian authority) must take full responsibility and find a solution for our farmers. If not, they must be responsible in the face of history for ceding (cutting) lands to Vietnam”, he said.

Mr. Var Kimhong has said repeatedly that the planting of border No. 270 has not affected any farmers’ lands because the area has been surveyed and studied by border technical experts for many, many years before the border post was planted.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

What’s this?

You are currently reading >វៀតណាម​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ភ្ជួរ​ដី​ធ្វើ​ ស្រែ​នៅ​ជិត​បង្គោល​ព្រំដែន​២៧០ Vietnamese authority prohibits Khmer farmers from ploughing in their lands near border post No. 270 at Rath, Muni's Resources.

meta

%d bloggers like this: